Thursday, June 16, 2011

រួបយក្ស

មានប្តីប្រពន្ធមួយគូររស់នៅជាមួយគ្នាដោយប្រពន្ធជាអ្នកច្រៀងភ្លេងការ ហើយប្តីជាអ្នកធ្វើចំការនិងនៅ ផ្ទះមើលកូន។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅច្រៀងភ្លេងការនៅឆ្ងាយ ហើយប្តីក៏មានអារម្មណ៏ថាប្រពន្ធគាត់ ហាក់ដូចជាពុំស្រួល(មានសាហាយ)​ គាត់ក៏ហៅប្រពន្ធគាត់មកហើយបានគូរូបយក្សមួយនៅខាង ក្រោយខ្នង ហើយក៏អោយប្រពន្ធ័ទៅ។
ដូចដែលបុរសជាប្តីគិតមែនគឺប្រពន្ធគាត់បានមានសាហាយជាមួយអ្នកភ្លេងការនោះ។ ពេលផិតគ្នារួចរាល់ហើយស្ត្រីនោះភិតភយ័យ៉ាងខ្លាំងដោយរូបយក្សដែលប្តីគាត់គូនៅក្រោយខ្នងនោះ បានរលប់បាត់ ហើយក៏អោយសាហាយរបស់គាត់គូរូបនោះឡើងវិញ។ ពេលដែលត្រលប់មកវិញ ប្តីក៏បើកមើលរូបដែលខ្លួនបានគូនៅលើខ្នងប្រពន្ធ ស្រាប់តែ៖
ប្តី៖​ នែឯងរូបយក្សដែលខ្ញុំបានគូសលើខ្នងឯងគឺជារូបយក្សឈរ តែឥឡូវបែជារូបអង្គុយទៅវិញ?
ប្រពន្ធ៖ ប៉ុណ្នឹងឯងក៏ឆ្ងល់ដែរ។ រូបនេះឯងគូសតាំងពីម្សិលមិញហើយគិតដល់ឥឡូវមួយយប់មួយថ្ងៃ ហើយ ដូច្នេះយក្សវាអង្គុយដោយសារវារោយជើង
ប្តី៖ ហ្ហ..................?

No comments:

Post a Comment