Sunday, June 19, 2011

បាប៊ីឃ្យូ សាច់ជ្រូកអាំងទឹកឃ្មុំ

គ្រឿងផ្សំ
សាច់ជ្រូកចំឡក, ប្រេងអូលីវ, ខ្ទឹមស, ម្ទេសបុក, អំបិល, ម្រេច, ដំឡូងបារាំង(បំពង)​, ការ៉ុត(ហាន់ជាចំណិតវែងៗ), សណ្តែកបារាំង(ឆាជាមួយប៊រ័), ពោតខ្ចី និងម្ទេសប្លោក(តាមចូលចិត្ត)។

គ្រឿងផ្សំទឹកជ្រលក់
ទឹកជ្រលក់រសជាតិសណ្តែកសៀង ១-២ស្លាបព្រាបាយ, ប៊រ័៣ស្លាបព្រាបាយ, ទឹកជ្រលក់រសជាតិប៉េង ប៉ោះ ១/២ ចានចង្កឹះ, អំបិល១-២ស្លាបព្រាកាហ្វេ, ម្រេចគ្រាប់ដំ១ស្លាបព្រា, ម្រេចខ្ចី២-៣ចង្កោម, ជីវ៉ាន់ស៊ុយហាន់ល្អិត១ស្លាបព្រាបាយ, ទឹកឃ្មុំ១/២ចានចង្កឹះ, ស្រា ស។

វិធីធ្វើ
  1. បុកឫសជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចអោយម៉ដ្ឋ រួចយកទៅប្រឡាក់សាច់ជ្រូក រួមទាំងប្រេងអូលីវ និងម្ទេសបុក ទុកចោល១៥នាទីទើបយកទៅអាំងអោយឆ្អិន ដួសដាក់ចាន ទុកមួយឡែក។
  1. ដាក់ប៊រ័ចូក្នុងខ្ទះកូរល្មមមានក្លិនឈ្ងុយ ទើបដាក់គ្រឿងផ្សំ ទឹកជ្រលក់ដែលសល់ទាំងអស់ចូល ឆាជាមួយគ្នាសមរសជាតិតាមចំណូលចិត្ត ឆារហូតទឹកជ្រលក់ខាប់ទើបយកទៅស្រោចលើ សាច់ជ្រូកអាំង ទទួលទានជាមួយដំឡូងបារាំងបំពងនិងបន្លែផ្សេងៗ៕

No comments:

Post a Comment