Sunday, June 19, 2011

ដើរលឿនជួយអោយអាយុវែង

ថ្មីៗនេះអ្នកស្រាវជ្រាវបានបង្ហើបថា មនុស្សដែលមានទំលាប់ដើរលឿន មានទំនោរអាយុយឺនយូរជាង អ្នកដើរយឺត។
យោងតាមព្រឹត្តិបត្រ Journal of the American Medical Association បានបង្ហាញពីការស្រាវជ្រាវរបស់អ្នក ជំនាញនៃសាកលវិទ្យាលយ័ភីតស៏ប៊ឺក (University of Pittsburgh)
ដែលបានសិក្សាទិន្ននយ័ពីមនុស្សចាស់ ចំនួន៣៤៤៨៥នាក់ បង្ហាញថា អ្នកដែលដើរលឿន និងមានអាយុយឺនយូរជាងអ្នកដែលដើរយឺតយ៉ាង ច្បាស់។ ប៉ុន្តែ នេះមិនមែនមាននយ័ថា មនុស្សដែលដើរយឺតនឹងមានអាយុមិនវែង ឬមនុស្សចាស់ ត្រូវតែ ដើរលឿន​នោះទេ គ្រាន់តែសមត្ថភាពក្នុងការធ្វើចលនារាងកាយរហស័រហួន អាចបញ្ជាក់ពីសុខភាព និងភាពរឹងមាំរបស់មនុស្សនោះទេ៕
(Angkor Thom)

No comments:

Post a Comment