Sunday, June 19, 2011

ក្រោយហាត់ប្រាណគួរទទួលទានភេសជ្ជៈមានជាតិប្រូតេអ៊ីនខ្ពស់

តាមលទ្ធផលនៃការសិក្សារបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាលយ័ម៉ាស្ទ្រិចត៏(University of Maastricht) ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាព(Journal of Clinical Nutrition) ក្នុងប្រទេស ញូវហ្សេឡែនដ៏ បានអោយដឹងថាការទទួលទានភេសជ្ជៈមានជាតិប្រូតេអ៊ីនខ្ពស់បន្ទាប់ពីការហាត់ ប្រាណហើយភ្លាមៗអាចជួយបង្កើនសាច់ដុំបុរសទាំងយុវវយ័និងវយ័ជរាបានក្នុងកំរិតស្ទើតែស្មើគ្នា ទោះបីជាអ្នកមានវយ័ចំណាស់មិនអាចជួសជុលសាច់ដុំបានតាមរយៈការំលាយនិងការបឺតជ្រាបយក ជាតិប្រូតេអ៊ីនពីអាហារធម្មតាក្តី។


អ្នកស្រាវជ្រាវបានសិក្សា ដោយអោយបុរសទាំង២ក្រុមទទូលទានភេសជ្ជៈដែលមានសមាសធាតុផ្សំ របស់ជាតិប្រូតេអ៊ីន មុននិងវាស់កំរិតអាស៊ីតអាមីណួជាច្រើនប្រភេទ ក្នុងឈាមរបស់អ្នកទាំងនោះ ដដែលៗច្រើនដងនិងបានយកគំរូជាលិកាសាច់ដុំភ្លៅរបស់ពូកគេម្នាក់ៗ មកពិនិត្យរកមើលភាពប្រែ ប្រួលនៃប្រូតេអ៊ីនក្នុងសាច់ដុំ បានរកឃើញថា ប្រូតេអ៊ីនរបស់ក្រុមដែលធ្វើការហាត់ប្រាណ មានការកើនឡើងយ៉ាងពិតប្រាកដ៕
(អង្គរធំ)

No comments:

Post a Comment