Saturday, June 11, 2011

ល្បែងចោលឈូង

 
ល្បែង ​ឈូង ជា​ល្បែង​ម្យ៉ាង របស់​នុស្ស​កំលោះ​ក្រមុំ ឬ​​​​​ម​នុស្ស​ចំណាស់ៗ ប្រុស​​ស្រឺ ទូទាំង​កម្ពុជរដ្ឋ គេតែង​​​លេង​នៅ​​ពេល​យប់ ខែ​​ភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំថ្មី​ (ខែចេត្រ)។ គេ​ចែក​គ្នា​ជា ២​ពួក ប្រុស​១​ពួក ស្រី​១​
ពួក។ ក្នុង​១ពួក​ៗ មាន​គ្នាចំនួន​ពី​១០​នាក់ រឺ​២០ នាក់​ឡើង​ទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខគ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ រឺ១០ ម៉ែត្រ។ គេ យក​ក្រមា​ រឺ​កន្សែង​មក​​ឆ្នូល​​អោយ​មូល​ចង​រិត​អោយ​តឹង​ណែន​ល្អ ទុក​អោយ​មាន​កន្ទុយ​បន្ដិច​ហៅថា​«ឈូង» សំរាប​កាន់​បោះ រឺ​ចោល​ទៅ​មក​ រកគ្នា។
ឈូង​​មាន ២ បែប៖
១ – ឈូងច្រៀងរាំ
២ – ឈូងលោះខ្ញុំ។

ឈូងច្រៀងរាំ
មុនដំបូង ពួក​ខាង​ប្រុស​បោះឈូង​​ទៅ​អោយ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​​អោយ​ធ្លាក់​ដល់​ដី បើ​ធ្លាក់ដល់​ដី គេ​ចាត់​ជា​ស្អុយ ហើយ​គេផ្តើម​បោះ​ទៅ​ខាង​ប្រុស​វិញ​ពួក
ខាង​​ប្រុស​​ចាប់​កុំ​អោយ​ធ្លាក់​ដល់​ដី។

កាល​ចាប់​បាន​ហើយ ចោល​សំដៅ​ទៅ ពួក​ខាងស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស​គេចាត់​ជាស្អុយរួច​គេ​ផ្តើម​បោះ ជា​ថ្មីទៀត បើចោលត្រូវស្រីណា ហើយ​ស្រី​នោះ​ច្រៀងរាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅ​ថា​ច្រៀងរាំជូន​ឈូង។​ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់​ដៃ​ទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុកថា « ប្អូនចាប់​ឈូងបាន ​ឈូងបែក​ជាបួន ព្រលឹង​មាស​ស្ងួន ទទួល​ឈូង​ទៅ»។ ពួស្រីក្រៅពីនោះគ្រប់គ្នាទទួលថា «អោណាកែវ​កែវពិអា អោ​ណា​កែវ អឺយ អឺ​អឺង​អឺយ!» រួចហើយហុច​ឈូង​នោះទៅ​អោយ​ប្រុសៗ ទទួយក​ហើយ​​ក៏​ផ្ដើម​បោះឈូ​ងនោះ​ទៅ​អោយ​ពួក​ខាង​ស្រីវិញ។ បើ​ពួក​ស្រីចាប់ឈូង​បានក៏​ចោល​សំដៅ​ទៅពួក​ប្រុស បើចោលត្រូវប្រុសណាប្រុសនោះ ត្រូវរាំនាំ​ឈូងទៅជូន​ស្រីដោយ​ច្រៀង​ជា​ទំនុក​ថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូង​ទៅ»។ ពួកប្រុសៗ​ គ្រប់គ្នា​ទទួល​បន្ទរ​ថា «អោណាកែវ កែវពីអា អោណាកែវអឺយ អឺអឺងអឺយ! » ហើយ​ហុច​ឈូង​នោះ​​ទៅ​អោយ​ពួកស្រីៗ​ទទួល​យក​ទើប ផ្ដើមបោះ​ត​ទៅ​ទៀត។

ឈូងលោះខ្ញុំ
ដើមដំបូង ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​​ទំនុក​ជាមុន។ ឯទំនុក​ច្រៀងឈូង មាន​ច្រើន​បែប​ប្លែកៗ​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង និង​តាម​ស្រុក។ ទីនេះ​ស្រង់​យកតែ ទំនុក​ធម្មតា ដែល​អ្នកឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ «បងបោះឈូងទៅ អូន អើយ កំពស់ចុងដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង» រឺ ថា បងបោះឈូងទៅ ឈូងបែកជាបួន ​ស្រីណាមានខ្លួន ទទួល​ឈូង​បង ៘ ច្រៀងហើយគេស្រែកថា «ឈូងអឺយឈូង!» ហើយ​អ្នកផ្ដើម​ទំនុក​ក៏បោះ​ឈូងទៅ​លើ​ពួក ​​ស្រីៗ អោយ​​ពួកស្រីៗចាប់ ខាង​ស្រីចាប់​ឈូង​បាន គេ​ចោល​​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវចិត្ដ បើ​ចោល​ត្រូវ​ប្រុស​ណា ​គេទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​ខាង​ពួកគេ។ បើ​ចោល​មិន​ត្រូវទេ ខាង​ប្រុស​គេចាប់​ឈូងនោះ​ចោល​សំដៅ​មក​រក​ស្រីណា​ដែល​គេស្ម័គ្រ បើខាង​ប្រុស​ចោល​មកត្រូវខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិន​​ត្រូវ​ស្រីវិ​ញ​ទេ ប្រុស​ម្នាក់​នោះត្រូវ​នៅខាង​ស្រី​ដដែល។ បើ​ខាងណា​ប៉ិន​ប្រសព្វ​គេ​ចោលយក​ម្ខាង​ទាល់​តែ​អស់។ កាលណា​អស់​គ្នា​ហើយ​​គេផ្ដើម​​លេង​សា​ជាថ្មី ដោយអោយ ខាង​ស្រីបោះ​ឈូង​ទៅ​​អោយ​ខាង​​ប្រុស​មុន​វិញ។ មុន​នឹង​ស្រីៗ​​បោះ​ឈូង​ទៅអោយប្រុសគេ ស្រែក​ច្រៀង​ថា «អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុងស្លា ប្រុស​ឈរ​​ត្រៀប​ត្រា បងអើយ​ទទួល​ឈូង
ប្អូន៘ ច្រៀង​ហើយ​គេស្រែក​ ថា ឈូងអឺយឈូង! ហើយ​គេបោះ​ឈូង​ទៅ លើពួក​ប្រុសៗ។

ឯខាង​ប្រុស បើ​គេចាប់​ឈូងខាង​ស្រីបាន​ហើយ គេ​ចោល​ឈូងនោះ​សំដៅ​ទៅស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេចាប់យកស្រីនោះ​មកទុកខាងគេ។ បើ​ខាង​ណាអស់មនុស្ស គេចែកគ្នា​លេងសា​ជាថ្មី។ មនុស្ស​ដែល​គេចាប់បាន​នោះ ជួនកាលគេចងមុខជិត លែង​អោយ​រត់ទៅ​កាន់ទី​ផ្សេងៗ ជាការកំសាន្ដសប្បាយ។ របៀបបែបទី២ នេះជួនកាល​អ្នក​លេង គេច្រូត​កាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន។ ល្បែងនេះរាប់ចូល​ក្នុង​ពួកការហាត់ភ្នែកអោយវៃ ហាត់ដៃអោយត្រង់ផង ជា​ការ កំសាន្ដ​សប្បាយ ដោយមាន​ការ​រាំ​ច្រៀងលាយ​ជា​មួយផង។

No comments:

Post a Comment