Saturday, June 11, 2011

មុខម្ហូប ខម៉ានិល

គ្រឿងផ្សំ

អំបិល, ម្រេច,​ រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ប៉ូចកាក់, ដូងទុំ, ទឹកត្រី, ស្ករ, សាច់គោ, សាច់មាន់ ឬសាច់ទា តាមការចូលចិត្ត។

 វិធីធ្វើ

យកសាច់លាងទឹកហើយកាត់ដុំៗធំល្មម ដាក់ចានទុកមួយអន្លឺ។ យកដូងកោសពូតយកក្បាលខ្ទិសទុកផ្សេង ចុងខ្ទិលទុកផ្សេង។ រំដេង ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាអោយម៉ដ្ឋ រួចយកឆ្នាំងដាក់ដាំចាក់ខ្លាញ់អោយក្តៅបន្តិច សឹមយកសាច់មកដាក់ឆានិងខ្លាញ់នោះអោយក្រហមបន្តិច ទើបយកខ្ទឹមស ខ្ទឹមក្រហម រំដេង ដែលបុកនោះមកដាក់ឆាជាមួយនិងសាច់អោយឈ្ងុយបន្តិច រួចចាក់ទឹកត្រី ស្ករ អំបិក កូរអោយសព្វ ចាក់ក្បាលខ្ទិសចូល រំងាស់អោយចេញប្រេងបន្តិចទើបចាក់ខ្ទិសចុងមើលអោយល្មមនិងសាច់ កុំអោយរាវ។ យកប៉ូចកាក់លីង និងម្រេចដាក់ទាំងមូល មកបង់ជាមួយ ទុកអោយពុះរំងាស់អោយផុយសាច់ល្អ ទើបភ្លក្សមើលអោយដឹងសាបប្រៃតាមការចូលចិត្តជាការស្រេច៕

No comments:

Post a Comment