Monday, June 13, 2011

ល្បែង​រាវ​ បង្កង​

ល្បែង ​រាវ​បង្កង​​ ជា​ល្បែង​ម្យ៉ាង​សម្រាប់​​​កម្សាន្ត​សប្បាយ នៃ​ពួក​ កុមារា​ កុមារី​ តូចៗ​ ​រឺ​ជំទង់​ៗ។ គេ​លេង​នៅពេល​រាត្រី​ខែ​ភ្លឺ​ក៏​បាន ចំនួន​អ្នក​លេង​មិន​កំនត់។ មុន ​ នឹង​លេង គេ​បបួល​ពួក​ កុមារា-កុមារី ​អោយ​បាន​ច្រើន​គ្នា។ ​គេ​យក​ ក្រមា រឺ​កន្សែង ចង​ខ្ទប់​ភ្នែក​កុមារ ២​ នាក់​អោយ​ជិត​ហើយ​គេ​លែង​កុមារ​ទាំង​ ពីរនាក់ នេះ​អោយ​ដើរ​វាវ​រក​ចាប់​គ្នា។​ បណ្ដាអ្នក
ទាំង២​នេះ​គេ​អោយ​ម្នាក់​កាន់​បំពង់​ឬស្សី រឺ​ត្រលោ​ក​ដូង​ក៏បាន​ដើរ​គោះ​ត្រង់​នេះ​ ១ប៉ូក ត្រង់​នោះ​ ១​ប៉ូក
ពេល ​ដែល​គោះ​ហើយ អ្នក​គោះ​នោះ​ត្រូវ​គេច​ខ្លួន​អោយ​រហ័ស​ដោយ​កុំ​អោយ​ឮ​ស្នូរ​ជើង។ ចំនែក​ម្នាក់​ទៀត​ជា​អ្នក​​រាវរក​ចាប់​អ្នក​គោះ​បំពង់​​ឬស្សី​ រឺ​​ ត្រលោក​ដូង​នោះ កាល​ណា ​ឮ​ស្នូរ​​សំលេង​​គេ​គោះ​ត្រង់​ណា អ្នក​រាវ​ក៏​ស្ទុះ​​ទៅ​ស្រវា​អោប​ដោយ ស្មាន​នៅ​កន្លែង​នោះ រឺ​កន្លែង​ក្បែរ​ៗ​ នោះ​ស្រេច​តែ​កល​ល្បិច​របស់​ខ្លួន​យ៉ាង​ណា អោយ​តែ​ចាប់​អ្នក​គោះ​បាន។ បើ​អ្នក​រាវ​គេ​ប៉ិន​ប្រសប់​ស្នូរ​ជើង​ដើរ គេ​ស្ទុះ​ទៅ​អោប​ស្មាន​ៗ​ ត្រង់​កន្លែង​ស្នូរ​ជើង​នោះ ជួន​ក៏​រាវ​ចាប់​បាន​ជួន​កាល​​ក៏​មិន​បាន។ បើ​កាល​ណា​អ្នក​រាវរក​ចាប់​មិន​បាន គេ​ទុក​អ្នក​គោះ​ត្រឡោក នោះ​ជា​ឈ្នះ​ បើ​អ្នក​រាវ​ចាប់​បាន​គេអោយ​អ្នក​រាវ​ជា​អ្នកគោះ​ត្រឡោក​វិញ​ម្ដង គេ​លេង​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​លេង ឯ​អ្នក​ណា​ជា​អ្នក​គោះ​ត្រ​លោក​មុន ​រឺ​ជា​អ្នក​រាវ​រក​មុន​នោះ ពុំ​កំណត់​ទេ​ស្រេច​លើ​ការ​ព្រម​ព្រាង​គ្នា។ ល្បែង​នេះ ​ជា​កា​រហាត់​ត្រចៀក​អោយ​​ស្ទាត់​ក្នុង​ការ​ស្ដាប់​សំឡេង និង មាន​ស្មារតី រឹងប៉ឹង​រហ័ស​ដៃ-ជើង។

No comments:

Post a Comment