Sunday, June 12, 2011

មុខម្ហូប ការីក្លឹង្គ

គ្រឿងផ្សំ

សាច់មាន់ឬសាច់ទា, ម្ទេសក្រៀម, ម្ទេសខ្មាំង, ខ្ទឹមស ក្រហម, ខ្ញី, គល់ស្លឹកគ្រៃ, កាពិ, គ្រាប់ការីគ្រប់មុខ, ទឹកដោះគោ, ដំឡូងបារាំង ឬដំឡូងជ្វា។

វិធីធ្វើ

យកសាច់មាន់ឬសាច់ទាកាប់ជាដុំៗ លាងទឹកដាក់សម្រស់ទឹនិងកញ្ជ្រែងអោយស្រស់ទឹក។ ដូងកោស យកក្បាលខ្ទិសទុកផ្សេង ចុងខ្ទិសទុកផ្សេង។ ម្ទេសក្រៀម ម្ទេសខ្មាំង ខ្ទឹមស ខ្ទឹមក្រហម និងគ្រាប់ការី សុទ្ធតែលីងទាំងអស់ រួចយកមកបុកលាយគ្នាអោយម៉ដ្ឋ។ ឯខ្ញីត្រូវយកសំបកចេញ ហើយបុកលាយជាមួយនិងគ្រឿងនោះដែរ។ ដំឡូងបារាំង ឬដំឡូងជ្វា ត្រូវចិតសំបកហើយកាប់ជាដុំ ធំៗល្មមទុកមួយចាន។
មុនដំបូងត្រូវដាក់ខ្ទះចាក់ខ្លាញ់អោយក្តៅ ទើបដាក់សាច់ដែលបានកាប់ទុកនោះ មកឆាជាមួយអោយ ក្រហមបន្តិច រួចយកកាពិនិងគ្រឿងដែលបានបុកទាំងប៉ុន្មានមុខនោះ មកឆាជាមួយនិងសាច់អោយ ឈ្ងុយបន្តិច ទើបចាក់ទឹកត្រីអោយសព្វ រួចបានយកក្បាលខ្ទិស មកចាក់រំងាស់អោយចេញប្រេង បន្តិចសឹមចាក់ខ្ទិសចុងចូល ដាំអោយពុះ ដាក់អំបិល ទឹកដោះគោនិងដំឡូងទុកអោយផុយ ហើយភ្លក្សមើលអោយដឹងសាបប្រៃ ជាការស្រេច។ ឯចំណែកការីក្លឹង្គនេះ គេត្រូវប្រើអោយហឹរបន្តិច ឯស្លឹកគ្រៃត្រូវដុតរួចសឹមដំដាក់។

No comments:

Post a Comment